COURSES - វគ្គបណ្តុះបណ្តាលវិក្រឹតការគ្រូមត្តេយ្យ និងគ្រូបឋម

វគ្គបណ្តុះបណ្តាលវិក្រឹតការសម្រាប់គ្រូមត្តេយ្យ និងគ្រូបឋមសិក្សា

            មជ្ឈមណ្ឌលបណ្តុះបណ្តាល អ៊ិនធីស៊ី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បុគ្គលិក លោកគ្រូ-អ្នកគ្រូដែលនៅក្រោមសហគមន៍ញូវតុនធីឡាយ ដែលមានសាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន សាលាញូវតុនធីឡាយ សាលារៀនអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក និងសាលាអន្តរជាតិអ៊ិសវេស ព្រមទាំងនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាទូទាំងរាជធានី-ខេត្ត ទាំងអស់ឱ្យបានជ្រាបថា៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាលអ៊ិនធីស៊ី ជាមជ្ឈមណ្ឌលមួយ ដែលធ្វើការបណ្តុះបណ្តាលទៅលើគ្រូភាសាអង់គ្លេស ចាប់តាំងពីឆ្នាំ២០០៨ ដែលមានសិក្ខាកាមបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលរហូតមកដល់បច្ចុប្បន្ននេះចំនួនជាង ២០០០នាក់។ ដោយមានការគាំទ្រ ពីសំណាក់សាធារណជនទូទៅ និងជាសំណូមពរពីបុគ្គលិក លោកគ្រូ-អ្នកគ្រូ ជាពិសេសប្អូនៗនិស្សិត ដែលមានគោលបំណងចង់ក្លាយជាគ្រូបង្រៀន បានសំណូមពរឱ្យមជ្ឈមណ្ឌលអ៊ិនធីស៊ី បើកវគ្គបណ្តុះបណ្តាលសម្រាប់គ្រូចំណេះទូទៅខ្មែរ។ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់សាធារណជន ក៏ដូចជាតម្រូវការធនធានមនុស្សនាពេលបច្ចុប្បន្ន និងដើម្បីចូលរួមចំណែកជាមួយក្រសួងអប់រំយុវជន និងកីឡា ក្នុងការផ្តល់ជំនាញ​ និងការងារ មជ្ឈមណ្ឌលបណ្តុះបណ្តាលអ៊ិនធីស៊ី បានរៀបចំវគ្គសិក្សាស្តីពី ការបណ្តុះបណ្តាលវិក្រឹតការសម្រាប់គ្រូមត្តេយ្យ និងគ្រូបឋមសិក្សា ដែលមានរយៈពេល៧ខែ (រយៈពេល៦ខែសម្រាប់ទ្រឹស្តី និង១ខែសម្រាប់កម្មសិក្សា) ដូចខាងក្រោម៖

            ១-វគ្គសិក្សា ចន្ទ-សុក្រ:         ព្រឹកម៉ោង :៣០-១១:០០ និងរសៀលម៉ោង ១៣:៣០-១៧:០០

            ២-វគ្គសិក្សា សៅរ៍-អាទិត្យ:  ព្រឹកម៉ោង :៣០-១១:០០ និងរសៀលម៉ោង ១៣:៣០-១៧:០០

                មុខវិជ្ជាសិក្សាៈ                 - ចិត្តវិទ្យា និងគរុកោសល្យ     - រដ្ឋបាលសិក្សា និងក្រមសីលធម៌វិជ្ជាជីវៈ

                                                   -​ ភាសាខ្មែរ និងវិធីសាស្រ្ត       - គណិតវិទ្យា និងវិធីសាស្រ្ត

                                                   - សិក្សាសង្គម និងវិធីសាស្រ្ត     - វិទ្យាសាស្រ្ត និងវិធីសាស្រ្ត

            ទីកន្លែងបណ្តុះបណ្តាលៈ នៅមជ្ឈមណ្ឌលសុវណ្ណអ៊ិនធីស៊ី (សាលារៀនសុវណ្ណភូមិទីតាំងដូនពេញ) ខាងត្បូងវិទ្យាល័យព្រះស៊ីសុវត្ថិ។

            អាស្រ័យហេតុដូចជម្រាបជូនខាងលើ មជ្ឈមណ្ឌល អ៊ិនធីស៊ី សង្ឃឹមយ៉ាងមុតមាំថា៖ បុគ្គលិក លោកគ្រូ អ្នកគ្រូ សាធារណជនទូទៅ ជាពិសេសនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា និងអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនេះបានគ្រប់ៗគ្នាប្រកបដោយជោគជ័យ។

            ទទួលពាក្យចូលរៀនៈ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៦។ ចូលរៀនវគ្គសិក្សា ចន្ទ-សុក្រ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦និងវគ្គសិក្សា សៅរ៍-អាទិត្យ នៅថ្ងៃទី១០ ខែកញ្ញា ​ឆ្នាំ២០១៦ ខាងមុខនេះ។

            ព័ត៌មានបន្ថែមៈ សូមទំនាក់ទំនងជាមួយមជ្ឈមណ្ឌលអ៊ិនធីស៊ី អគារលេខ ១៤ ផ្លូវ១៨៤-២០០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លេខទូរស័ព្ទៈ 078 30 49 05 / 023 991 279 

            បញ្ជាក់៖ សម្រាប់សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលវិក្រឹតការគ្រូមត្តេយ្យ និងបឋមសិក្សា នឹងមានឱកាស ជាអទិភាពក្នុងការជ្រើសរើសធ្វើជាគ្រូបង្រៀនកម្រិតមត្តេយ្យ និងបឋមសិក្សានៅតាមសាលាក្រោមសហគមន៍ញូវតុនធីឡាយ (អ៊ិន ធី ស៊ី គ្រុប)។

                                                                                   

ការិយាល័យសិក្សាធិការ​ ផ្នែកចំណេះទូទៅខ្មែរ មានកិត្តិយសសូមជម្រាបជូនថ្នាក់ដឹកនាំគ្រប់សេវាកម្មនៃអ៊ិន ​ធី ស៊ី គ្រុប ទាំងអស់ ឱ្យបានជ្រាបថា៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលអ៊ិនធីស៊ី មានបើកវគ្គសិក្សាថ្មី ជំនាន់ទី១ សម្រាប់គ្រូចំណេះទូទៅខ្មែរ កម្រិតថ្នាក់មត្តេយ្យ និងបឋមសិក្សា ដែលនឹងចាប់ផ្តើមដំណើរការវគ្គបណ្តុះបណ្តាល ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។ 

សម្រាប់សិក្ខាកាមដែលចាប់អារម្មណ៍ក្នុងវគ្គត្រូវបានផ្តល់នូវការបញ្ចុះតម្លៃពិសេសដោយផ្នែកទៅតាមលក្ខខណ្ឌដូចខាងក្រោមៈ

១ គ្រូដែលកំពុងបង្រៀនក្រោមសហគមន៍ញូតុនធីឡាយ               ​​​         ៥០%

២ បុគ្គលិកជាថ្នាក់ដឹកនាំ                                                                 ៣០%

៣ (ចប់ថ្នាក់ទី១២)បុគ្គលិកប្រតិបត្តិ និង សិស្សរបស់ អ៊ិន ធី ស៊ី​ គ្រុប            ២៥%

៤ ព្រះសង្ឃ និងជនពិការកាយសម្បទា                                              ១០%

សិក្ខាកាមទាំងអស់ដែលចូលរួមវគ្គនេះ តម្រូវឱ្យបំពេញឯកសារមួយចំនួនដូចខាងក្រោមៈ

១ ចំពោះគ្រូដែលនៅក្រោម អ៊ិន ធី ស៊ី គ្រុប:

    -ត្រូវមានវិញ្ញាបនបត្ររដ្ឋបាលដែលបញ្ជាក់ពីនាយកសាលាផ្ទាល់

    -សិក្ខាកាមត្រូវបំពេញពាក្យចូលរៀន

    -ថតចម្លងកាតបុគ្គលិក

    -ភ្ជាប់រូបថតចំនួន ៣ សន្លឹក (4x6)

២ សិស្ស និងសាធារណជនទូទៅចំពោះថ្នាក់ដឹកនាំ បុគ្គលិក

    -សិក្ខាកាមត្រូវបំពេញពាក្យចូលរៀន

    -ថតចម្លងកាតបុគ្គលិក ឬសញ្ញាបត្រ

   -ភ្ជាប់រូបថតចំនួន ៣ សន្លឹក (4x6)

អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ មេត្តាជួយផ្សព្វផ្សាយព័ត៌មាននេះ ទៅដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីទទួលបាន ឱកាសក្នុងការអភិវឌ្ឍខ្លួន និងទទួលបាននូវចំណេះដឹងថ្មី ជាពិសេសឱកាសទទទួលបានការងារនៅពេលបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ 

 

 

 

 

TESOL Batch 31

Date: 17/06/10
The 31st Batch of TESOL Training Program is now opened with more exciting course package and exciting job opportunities in English language teachin...
Read More

Launching NTC Training Center Website

Date: 17/06/09
The brand new website has been hosted to become a live site. You can now get useful information from our website such as: Latest updated co...
Read More