ARTICLES - ពាក្យឬឃ្លាទាំង៩ដែលអ្នកគួរតែផ្លាស់ប្តូរនៅពេលសរសេរ CV

ពាក្យឬឃ្លាទាំង៩ដែលអ្នកគួរតែផ្លាស់ប្តូរនៅពេលសរសេរ CV

ការសរសេរប្រវត្តិរូបសង្ខេបគឺជាជំហានមួយយ៉ាងសំខាន់ក្នុងចំនោមជំហានផ្សេងទៀតនៃការស្វែងរកការងារ។ ដើម្បីសរសេរប្រវត្តិរូបសង្ខេបមួយដែលមានប្រសិទ្ធិភាពនិងទាក់ទាញបំផុត អ្នកគួរតែលុបចេញនូវពាក្យឬឃ្លាទាំង៩ខាងក្រោម។ ដើម្បីយល់កាន់តែច្បាស់ សូមមើលវីដេអូនៅក្នុងប្រភពខាងក្រោម។

1.     References available upon request 

ឃ្លានេះគឺហួសសម័យកាលនិងមិនសំខាន់ ពីព្រោះទោះបីជាអ្នកសរសេរវាក្នុងប្រវត្តិរូបរបស់អ្នកក៏ដោយ នៅក្នុងកំឡុងពេលសម្ភាសន៍ អ្នកនឹងត្រូវគេសួរអំពីreferencesរបស់អ្នកដដែល។

 2.    Seasoned

ពាក្យនេះបង្ហាញថាអ្នកបានធ្វើការរអស់យៈពេលយូរឆ្នាំពេកក្នុងតួនាទីណាមួយ។

3.    Innovative 

ការប្រើពាក្យនេះបង្ហាញអំពីភាពអត្តនោម័តិរបស់អ្នកនិងការយល់ឃើញរបស់អ្នកតែម្ខាងតែប៉ុណ្ណោះ។ហើយការប្រើពាក្យនេះអាចធ្វើឲ្យអ្នកអានមានអារម្មណ៍ថាអ្នកជាមនុស្សដែលមានអំនួតជ្រុលលើខ្លួនឯង។

4.     Microsoft Word

ការប្រើពាក្យនេះធ្វើឲ្យអ្នកអានយល់ថាអ្នកចេះតែជំនាញMicrosoft Wordមូលដ្ឋានតែប៉ុណ្ណោះ។

5.    Highly qualified 

ការប្រើឃ្លានេះមិនបង្ហាញថាអ្នកជាបេក្ខជនដែលមាន

លក្ខណៈសម្បត្តិនិងសមត្ថភាពល្អជាងបេក្ខជនដទៃឡើយ។ អ្នកគួរតែពិព័ណ៌នាអំពីជំនាញនិងស្នាដៃជាក់លាក់ណាមួយរបស់អ្នកជំនួសវិញ ទើបជាការប្រសើរ។

6.     Successfully

ការប្រើពាក្យនេះធ្វើឲ្យអ្នកអានគិតថា អ្នកហាក់ដូចជា

ចង់បង្ហាញថាអ្នកជោគជ័យរាល់កិច្ចការដែលអ្នកបានធ្វើ។

7.     Ambitious 

ការប្រើពាក្យនេះបង្កប់អត្ថន័យថា អ្នកជាបុគ្គលិកដែលឆាប់ណាយនឹងការងារនិងស្វែងរកការងារថ្មី។

8.     Avoid using personal pronouns

ការប្រើសព្វនាមបុរិសដូចជា ខ្ញុំ  ធ្វើឲ្យអ្នកអានមានអារម្មណ៍ថាអ្នកហាក់ដូចជាកំពុងនិយាយរៀបរាប់អំពីរឿងផ្ទាល់ខ្លួនរបស់អ្នកទៅវិញ។

 9.     Team player

ការប្រើពាក្យនេះមិនអាចធ្វើឲ្យអ្នកលេចធ្លោនោះទេ។ ជំនួសនៃពាក្យនេះ អ្នកគួរតែសរសេររៀបរាប់សង្ខេបអំពីគម្រោងជោគជ័យដែលអ្នកបានធ្វើការជាក្រុមជាមួយមនុស្សដទៃ។

បកប្រែ និងសម្រួលអត្ថបទដោយ ថោង ទិត្យតារា 

ប្រភព: http://www.businessinsider.com/resume-words-make-hiring-managers-cringe-2017-5

 

TESOL Batch 31

Date: 17/06/10
The 31st Batch of TESOL Training Program is now opened with more exciting course package and exciting job opportunities in English language teachin...
Read More

Launching NTC Training Center Website

Date: 17/06/09
The brand new website has been hosted to become a live site. You can now get useful information from our website such as: Latest updated co...
Read More