COURSES - វគ្គបណ្តុះបណ្តាលវិក្រឹតការគ្រូមត្តេយ្យ និងគ្រូបឋម

វគ្គបណ្តុះបណ្តាលវិក្រឹតការគ្រូមត្តេយ្យ និងគ្រូបឋមជំនាន់ទី២

 មជ្ឈមណ្ឌល​បណ្តុះបណ្តាលអ៊ិនធីស៊ី ជាមជ្ឈមណ្ឌលមួយ ដែលធ្វើការបណ្តុះបណ្តាលទៅលើគ្រូភាសាអង់គ្លេស ចាប់តាំងពីឆ្នាំ២០០៨ដែលមានសិក្ខាកាមបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលរហូតមកដល់បច្ចុប្បន្ននេះចំនួនជាង ២០០០នាក់។ ដោយមានការគាំទ្រ ពីសំណាក់សាធារណជនទូទៅ និងជាសំណូមពរពីបុគ្គលិក លោកគ្រូ-អ្នកគ្រូ ជាពិសេសប្អូនៗនិស្សិត មជ្ឈមណ្ឌលបណ្តុះបណ្តាលអ៊ិនធីស៊ី បានរៀបចំវគ្គសិក្សាស្តីពី ការបណ្តុះបណ្តាលវិក្រឹតការសម្រាប់គ្រូមត្តេយ្យ និងគ្រូបឋមសិក្សាដែលមានរយៈពេល៤ខែ (រយៈពេល៣ខែសម្រាប់ទ្រឹស្តី និង ១ខែសម្រាប់កម្មសិក្សា) ដូចខាងក្រោម៖

១.) មុខវិជ្ជាសិក្សា                        

             - ចិត្តគរុកោសល្យ                  

             - រដ្ឋបាលសិក្សា និងក្រមសីលធម៌វិជ្ជាជីវៈ

             -​ ភាសាខ្មែរ និង វិធីសាស្រ្ត                  

            - គណិតវិទ្យា និង វិធីសាស្រ្ត

             - សិក្សាសង្គម និង វិធីសាស្រ្ត                

            - វិទ្យាសាស្រ្ត និង វិធីសាស្រ្ត

២.) លក្ខខណ្ឌនៃការចូលរៀន

             - មានសញ្ញាបត្របាក់ឌុប (បរិញ្ញាបត្រត្រូវបានលើកទឹកចិត្ត)

             - ជាប់ការធ្វើតេស្តចូលសិក្សា

៣.) ពេលវេលាសិក្សា៖ សៅរ៍-អាទិត្យ៖ ព្រឹកម៉ោង ៨:០-១១:០០ និង រសៀលម៉ោង ១៤:០-១៧:០០

៤.) តម្លៃសិក្សា៖ ២៥០$ (ផ្តល់ជូនអាវយឺតចំនួន២ និង សម្ភារសិក្សា)

.) ការចុះឈ្មោះចូលរៀន និង ទីកន្លែងបណ្តុះបណ្តាល៖ 

             ទទួលធ្វើតេស្តនិងចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចូលរៀននៅថ្ងៃទី២០ ខែមករា ​ឆ្នាំ២០១៨ ខាងមុខនេះ។ ព័ត៌មានបន្ថែមៈ សូមទំនាក់ទំនងជាមួយមជ្ឈមណ្ឌលអ៊ិនធីស៊ី (អគារសាលារៀនសុវណ្ណភូមិទីតាំងដូនពេញ) ខាងត្បូងវិទ្យាល័យព្រះស៊ីសុវត្ថិ។ អគារលេខ ១៤ ផ្លូវ១៨៤-២០០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លេខទូរស័ព្ទៈ ០១៥ ៨៣៨ ៨៦២ / ០៩២ ៨៣៨ ៨៦២

             សម្រាប់សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលវិក្រឹតការគ្រូមត្តេយ្យ និងបឋមសិក្សា នឹងមានឱកាស ជាអទិភាពក្នុងការជ្រើសរើសធ្វើជាគ្រូបង្រៀនកម្រិតមត្តេយ្យ និងបឋមសិក្សានៅតាមសាលារៀនសុណ្ណភូមិ។ 

                                                                                                 

TESOL Batch 31

Date: 17/06/10
The 31st Batch of TESOL Training Program is now opened with more exciting course package and exciting job opportunities in English language teachin...
Read More

Launching NTC Training Center Website

Date: 17/06/09
The brand new website has been hosted to become a live site. You can now get useful information from our website such as: Latest updated co...
Read More