ARTICLES - វិធីសាស្ត្រក្នុងការរៀនត្រៀមប្រឡង

វិធីសាស្ត្រក្នុងការរៀនត្រៀមប្រឡង

ជិតដល់ថ្ងៃប្រឡងហើយ មេរៀនច្រើនពេកទន្ទេញមិនចាំមែនទេ?ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗទាំង១០យ៉ាងដែលអ្នកអាចអនុវត្ត៖

 ១ រៀបចំកាលវិភាគសម្រាប់រំលឹកមេរៀន

មនុស្សមួយចំនួនតែងតែខិតខំរំលឹកមេរៀននៅថ្ងៃជិតប្រឡងឬនិយាយម្យ៉ាងទៀងគឺរៀននៅនាទីចុងក្រោយ។​នេះគឺជាទម្លាប់ដែលអ្នកគួរតែជៀសវាង ប្រសិនបើអ្នកចង់ឲ្យការសិក្សារបស់អ្នកទទួលបានជោគជ័យ។​ មុនដំបូង អ្នកត្រូវគិតនិងធ្វើតារាងចំនួនមុខវិជ្ជាដែលអ្នកត្រូវប្រឡងនិងថ្ងៃប្រឡង។បន្ទាប់មក រៀបចំពេលវេលាថាតើអ្នកគួរតែចាប់ផ្តើមពីពេលណា ហើយនិងកំណត់ថ្ងៃសម្រាប់រំលឹកអំពីមុខវិជ្ជានីមួយៗ។ 

 ២ រៀបចំកន្លែងសម្រាប់សិក្សា

ការរៀបចំកន្លែងឲ្យមានសណ្តាប់ធ្នាប់និងមានផាសុខភាពអាចជួយឲ្យអ្នកអាចផ្តោតលើការសិក្សាបានល្អផងដែរ។​អ្នកគួរតែជ្រើសរើសតុដែលមានទំហំល្មមដើម្បីធ្វើកិច្ចការនិងដាក់សម្ភារៈចំបាច់ដូចជាសៀវភៅ កុំព្យូទ័រ ជាដើម។ផងដែរ អ្នកគួរតែជ្រើសរើសទីតាំងណាដែលមានពន្លឺគ្រប់គ្រាន់ និងមិនមានការរំខានពីសម្លេងឬកត្តាផ្សេងៗ។ ក្រៅពីនេះ អ្នកត្រូវជ្រើសរើសកៅអីដែលផ្តល់ភាពងាយស្រួលក្នុងការអង្គុយផងដែរ។ ប្រសិនបើអ្នកចូលចិត្តស្តាប់តន្ត្រី អ្នកអាចចាក់បទចំរៀងដែលអ្នកចូលចិត្ត តិចៗនៅពេលដែលអ្នកកំពុងសិក្សាផងដែរ។

៣ គូសក្រាហ្វិច

រូបភាពអាចជាជំនួយក្នុងការសិក្សារបស់អ្នកបាន។ នៅពេលអ្នករំលឹកមេរៀន អ្នកគួរចាប់ផ្តើមដោយសរសេរខ្លីៗអំពីអ្វីដែលអ្នកបានចេះច្បាស់រួចហើយអំពីមេរៀននោះ។ បន្ទាប់មក កត់ចំណាំចំណុចដែលអ្នកមិនទាន់ចេះឬចាំច្បាស់និងទុកចន្លោះសម្រាប់បំពេញវាពេលក្រោយ។នៅពេលជិតដល់ថ្ងៃប្រឡង អ្នកគ្រាន់តែយកការកំណត់ត្រាទាំងនោះមកចងក្រងជាក្រាហ្វិចក្នុងទំព័រតែមួយ។ ការធ្វើបែបនេះគឺងាយស្រួលសម្រាប់អ្នកក្នុងការរកនឹកចំណុចណាមួយឡើងវិញ។

 ៤ អនុវត្តមេរៀនចាស់

នេះជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពបំផុត។ ការអនុវត្តវិធីនេះ គឺអ្នកធ្វើវិញ្ញាសារប្រឡងដែលចេញពីមុនៗ។​ការធ្វើបែបនេះអាចជួយឲ្យអ្នកដឹងអំពីទម្រង់បែបបទនៃវិញ្ញាសារប្រឡង ហើយអ្នកអាចរៀនហ្វឹកហាត់ប្រើប្រាស់ពេលវេលាលើការឆ្លើយសំនួរនីមួយៗក្នុងវិញ្ញាសារផងដែរ។

 ៥ ពន្យល់ចម្លើយរបស់អ្នកទៅអ្នកដទៃ

វិធីសាស្ត្រនេះ គឹអ្នកហ្វឹកហាត់ឆ្លើយសំនួរឬពន្យល់អំពីប្រធានបទណាមួយទៅកាន់មនុស្សផ្សេងទៀត ដូចជា ម៉ាក់ប៉ា បងប្អូន ឬមិត្តភក្តិរបស់អ្នកជាដើម។ហើយកត់ចំណាំលើចំនុចណាដែលអ្នកគិតថាអ្នកមិនទាន់ឆ្លើយបានល្អដែលអ្នកត្រូវមើលឡើងវិញនិងបន្ថែមគំនិតលើវា។

 ៦ រៀបចំការសិក្សាជាក្រុមជាមួយមិត្តភក្តិ

បង្កើតក្រុមសិក្សាជាមួយមិត្តភក្តិក្នុងពេលវេលាណាមួយដើម្បីពិភាក្សាពីសំនួរនិងផ្លាស់ប្តូរគំនិតយោបល់ជាមួយគ្នាទៅវិញទៅមក។ 

៧ សម្រាកឲ្យបានទៀងទាត់

អ្នកគួរបង្កើតទម្លាប់ក្នុងសិក្សានិងសម្រាក។ ឧទាហរណ៍ ប្រសិនបើអ្នកចូលចិត្តសិក្សានៅពេលព្រឹក អ្នកគួរតែចាប់ផ្តើមឲ្យបានលឿនមុនពេលអ្នកសម្រាកនៅថ្ងៃត្រង់។ ប្រសិនបើអ្នកចូលចិត្តសិក្សានៅពេលយប់ អ្នកគួរតែសម្រាកឲ្យបានច្រើននៅពេលថ្ងៃ ដូច្នេះអ្នកមានថាមពលគ្រប់គ្រាន់ដើម្បីរៀនបានយូរនៅពេលយប់។ ការទុកពេលលំហែកាយគឺរឿងល្អដែលអ្នកគួរតែធ្វើពីព្រោះវាជួយឲ្យខួរក្បាលរបស់អ្នកដំណើរការបានល្អ។

 ៨ ញ៉ាំអាហារដែលជួយទ្រទ្រង់ដល់ខួរក្បាល

អ្នកគួរតែជៀសវាងអាហារដែលប៉ះពាល់ដល់ខួរក្បាលរបស់អ្នកដូចជាអាហារដែលផ្អាប់ទុកឬអាហារកញ្ចប់។ អ្នកគួរតែញ៉ាំអាហារដែលអាហារដែលមានជីវជាតិដែលជួយដល់ការចងចាំរបស់អ្នកដូចជា ត្រី គ្រាប់ធញ្ញជាតិ ទឹកដោះគោជូរ ជាដើម។ ដូចគ្នាផងដែរ នៅថ្ងៃប្រឡង អ្នកគួរតែញ៉ាំអាហារឲ្យបានឆ្អែត ហើយជៀងវាងអាហារឬភេសជ្ជៈដែលមានជាតិផ្អែម ពីព្រោះវាអាចធ្វើឲ្យកម្លាំងរបស់អ្នកចុះខ្សោយទៅវិញក្នុងរយៈពេលមួយម៉ោងក្រោយពេលញ៉ាំ។

 ៩ រៀបចំផែនការសម្រាប់ការប្រឡងរបស់អ្នក

អ្នកត្រូវប្រាកដថា អ្នកត្រូវត្រៀមខ្លួនរួចរាល់មុនពេលថ្ងៃប្រឡងមកដល់ ដូចជារៀបចំសម្ភារៈសម្រាប់ប្រើប្រាស់ពេលប្រឡង ស្គាល់ទីតាំងកន្លែងប្រឡង និងរៀបចំកាលវិភាគក្នុងការធ្វើដំណើរទៅកាន់កន្លែងប្រឡង ដើម្បីជៀសវាងឧបសគ្គក្នុងការប្រឡងដោយសារការភ្លេចភ្លាំង ភ័យ ឬវង្វេងផ្លូវជាដើម។

 ១០ ញ៉ាំទឹកឲ្យបានច្រើន

 វិធីសាស្ត្រចុងក្រោយ គឺអ្នកត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ពីព្រោះការរក្សាជាតិទឹកក្នុងរាង្គកាយមានសារៈសំខាន់សម្រាប់ដំណើរការល្អរបស់ខួរក្បាលអ្នកក្នុងការមើលមេរៀននិងការគិតនៅពេលប្រឡងផងដែរ។

បកប្រែនិងសម្រួលអត្ថបទដោយ ថោង ទិត្យតារា

Article Source: https://www.topuniversities.com/student-info/health-and-support/exam-preparation-ten-study-tips

សូមមើលវិដេអូខាងក្រោម៖ 

 

 

TESOL Batch 31

Date: 17/06/10
The 31st Batch of TESOL Training Program is now opened with more exciting course package and exciting job opportunities in English language teachin...
Read More

Launching NTC Training Center Website

Date: 17/06/09
The brand new website has been hosted to become a live site. You can now get useful information from our website such as: Latest updated co...
Read More